ជីវប្រវត្តិ​របស់​សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ ហេង ​សំរិន

ជីវប្រវត្តិ​របស់​សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ ហេង ​សំរិន

នាម-គោត្តនាម ហេង សំរិន​
​គោរម្យងារ សម្ដេច​អគ្គ​មហា​ពញា​ចក្រី​
​ថ្ងៃខែឆ្នាំកំណើត ២៥ ឧសភា ១៩៣៤

​ទីកន្លែង​កំណើត ខេត្តព្រៃវែង​
​ភរិយា លោកជំទាវ សៅ ទី

​ឋានៈ ប្រធានរដ្ឋសភា​
​ពី​ឆ្នាំ ២០០៦ ដល់ បច្ចុប្បន្ន

(អតីត ប្រមុខរដ្ឋ (​ប្រធាន​ក្រុមប្រឹក្សារដ្ឋ​)
​ពី​ឆ្នាំ ២៧ មិថុនា ១៩៨១ ដល់ ០៦ មេសា ១៩៩២)

​​ ១- ប្រវត្តិ
​ សម្តេច ហេង សំរិន កើត​នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​១៩៣៤ នៅ​ខេត្តព្រៃវែង​។​
២- ការសិក្សា
​ លោក ហេង សំរិន បាន​ចូល​សិក្សា​នៅក្នុង​ខេត្តព្រៃវែង​។​
៣- ការចូល​ខ្លួន​ក្នុង​នយោបាយ និង​តំណែង​នានា
​ សម្តេច ហេង សំរិន បាន​ចូលរួម​ជាមួយ​ចលនា​កុម្មុយនីស្ត​ខ្មែរក្រហម ដែល​ដឹកនាំ​ដោយ ប៉ុល ពត នា​ឆ្នាំ​១៩៧៥ និង​បាន​ផ្ដាច់ខ្លួន​នា​ឆ្នាំ​១៩៧៨ ហើយ​ភៀសខ្លួន​ទៅកាន់​ប្រទេស​វៀតណាម​។ នៅ​ចុង​ឆ្នាំនេះ​ដដែល លោក​បាន​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ និង​ដឹកនាំ​ចលនា​ប្រឆាំង​ខ្មែរក្រហម ដែល​ទទួលបាន​ការគាំទ្រ​ពី​ប្រទេស​វៀតណាម និង​សហភាពសូវៀត​។​
​ នៅពេល​របប​ខ្មែរក្រហម​ដួលរលំ​នា​ឆ្នាំ​១៩៧៩ លោក ហេង សំរិន បាន​ក្លាយជា​ប្រធាន​ក្រុមប្រឹក្សា​បដិវត្ត​ប្រជាជន នា​ឆ្នាំ​១៩៧៩​។​
​នៅ​ឆ្នាំ​១៩៨១ លោក បាន​ក្លាយជា​ប្រធាន​ក្រុមប្រឹក្សារដ្ឋ និង​ជា​អគ្គលេខាធិការ​បក្ស​ប្រជាជន​បដិវត្ត​។​
​ នៅក្រោយ​ការចរចា​សន្តិភាព​ទីក្រុង​ប៉ារីស និង​ក្រោយ​ការបោះឆ្នោត​ជា​សាកល សម្តេច ហេង សំរិន បាន​កាន់តំណែង​ជា​អនុប្រធាន រដ្ឋសភា ពី​ឆ្នាំ​១៩៩៨ ដល់​ឆ្នាំ​២០០៦ និង​ធ្វើជា​ប្រធានរដ្ឋសភា​ពី​ឆ្នាំ​២០០៦ រហូតមកដល់​បច្ចុប្បន្ន​នេះ​។​
៤- គ្រឿង​ឥស្សរិយយស និង​បណ្ដា​ស័​ក្តិ៍
​ សម្តេច ហេង សំរិន បានទទួល​ងារ និង​ឋានន្តរស័ក្ដិ​ជា​បន្តបន្ទាប់​ដូចតទៅ​៖
•​ ​ងារ​ជា “​សម្ដេច​” ពី​ព្រះករុណា ព្រះបាទ​សម្ដេចព្រះ ន​រោ​ត្ដម សីហនុ កាលពី​ឆ្នាំ​១៩៩៣
•​ ​ងារ​ជា “​សម្ដេច​អគ្គ​មហា​ពញា​ចក្រី​” ពីស​ម្ដេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី កាលពី​ខែតុលា ឆ្នាំ​២០០៧
•​ ​ឋានន្តរស័ក្ដិ​ផ្កាយ​៥ ពីស​ម្ដេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី នា​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០០៩
•​ ​៣០ មីនា ២០១១ – គោរមងារ​ជា «​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​» នៃ​រាជបណ្ឌិត្យសភាកម្ពុជា ពី​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ ន​ រោ​ត្ដម សីហមុនី ព្រះមហា​ក្ស័​ត្រិ​យ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​
• សម្ដេច ហេង សំរិន ត្រូវបាន​ព្រះមហាក្សត្រ​បំពាក់​ឋានន្តរស័ក្ដិ​ផ្កាយ​៥ ។

About these ads

Posted on ខែ​មីនា 26, 2013, in ពត៌មានអំពីខ្មែរ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

%d bloggers like this: